Como ចុះហត្ថលេខាយកអ្នកចាំទីម្តង ២នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como បាននិយាយព្រមព្រៀងជាមួយនឹងក្លឹប Olympique Marseille ក្នុងការចុះហត្ថលេខាយកអ្នកចាំទី Pau López។

ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមានតម្លៃ ៥សែនអឺរ៉ូ បូកនឹងលក្ខខណ្ឌក្នុងការទិញផ្តាច់ ៩លានអឺរ៉ូ ហើយវានឹងក្លាយជាកាតព្វកិច្ចក្នុងការទិញប្រសិនជាក្លឹប Como នឹងបន្តស្នាក់នៅ Serie A នៅរដូវកាលក្រោយ។ ក្នុងនោះ Commo ក៏ចុះហត្ថលេខាយកអតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Liverpool កីឡាករ Pepe Reina មកធ្វើជាអ្នកចាំទីជំនួសផងដែរ៕

Previous articleNottingham Forest កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Nikola Milenković
Next articleក្លឹបមួយនេះ នៅតែចញ្ចឹមចិត្តចង់បានកីឡាករ Victor Osimhen ដដែរ