ក្លឹបនៅអង់គ្លេស ហ៊ានចាយលុយ ៦០លានអឺរ៉ូដើម្បីទិញយក Kim Min-Jae

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា Manchester City បានត្រៀមរួចរាល់ក្នុងការដាក់សំណើរផ្ទេរយកខ្សែការពារ Kim Min-Jae របស់ Napoli នៅក្នុងតម្លៃ ៦០លានអឺរ៉ូ នៅពេលទីផ្សារដោះដូរកីឡាករបើក។

គួរបញ្ជាក់ថា Min-Jae គឺជាកីឡាករសំខាន់ម្នាក់របស់ក្លឹប Napoli ដែលបានជួយក្លឹបអោយលើកពាន Serie A។ បើតាមប្រភពដដែរក៏អោយថា សូម្បីក្លឹប Manchester United ក៏បានរៀបចំនៅសំណើរទិញយកខ្សែការពារ កូរ៉េខាងត្បូងនេះផងដែរ៕

Previous articleលោក Florentino Perez ចាប់ទុកកីឡាករ ២រូបនេះ ជាគ្រាប់ពេជ្ររបស់ Real Madrid
Next articleញ៉ាក់សាច់!! West ចង់បានកីឡាករ Man City ដល់ទៅ ២រូប