កីឡាករ Wan-Bissaka ហាក់មានភាគរយខ្ពស់ក្នុងការចាក់ចេញពី Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្រុម West Ham ចង់ពង្រឹងនៅតំបន់ការពាររបស់ពួកគេនៅក្នុងរដូវក្តៅនេះ ហើយកំពុងជម្រុញការចរចាជាមួយនឹងក្លឹប Manchester United ដើម្បីអាចទទួលបានការព្រមព្រៀងមួយក្នុងការផ្ទេរកីឡាករ Wan-Bissaka។ ខ្សែការពារស្តាំរបស់ក្លឹប United រូបនេះអាចនឹងផ្ទេរទៅកាន់ក្រុមនៅភាគខាងកើតទីក្រុងឡុងដ៏ក្នុងតម្លៃ ១៥លានផោន ដែលមានន័យថាក្លឹបបិសាចក្រហមបានខាត់បង់យ៉ាងច្រើន ខណៈក្លឹបបានទិញ Wan-Bissaka មកពី Crystal Palace កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៥០លានផោន។

Aaron Wan-Bissaka Man Utd 2023-24

ខណៈពេលដែលពួកគេប្រាកដច្បាស់ថានឹងខាតបង់ចំពោះការលក់កីឡាករ Wan-Bissaka ប៉ុន្តែតម្លៃមួយនេះ គឺវាសាកសមសម្រាប់ក្លឹបទាំង ២ក្នុងការព្រមព្រៀងគ្នា។ ក្លឹប West Ham ត្រូរការកីឡាករដែលមានគុណភាពដើម្បីមកប្រជែង ឫក៏ជំនួសកន្លែងរបស់កីឡាករ ​Vladimir Coufal ស្របពេលដែល Manchester United អាចផ្តល់នៅកន្លែងទំនេរមួយសម្រាប់កីឡាករ Leny Yoro ដែលកំពុងធ្វើតេស្តសុខភាពផ្ទេរមកពីក្លឹប Lille។

កីឡាករ Wan-Bissaka បានបង្ហាញខ្លួនជាធម្មតានៅ Old Trafford នៅពេលដែលគាត់មិនមានរបួសកាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាក៏ដោយគាត់នៅដល់សល់កុងត្រារយៈពេលតែ ១ឆ្នាំទៀតប៉ុណ្ណោះ ហើយមើលទៅគាត់ទំនង់ជាចាកចេញពីក្លឹប Manchester United នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កីឡាករសញ្ជាតិអង់គ្លេស គឺជាចំណែកមួយយ៉ាងសំខាន់ដែលបានជួយក្លឹប Man Utd អោយឈ្នះពាន FA Cup ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្លឹប Man City កាលពីប៉ុន្មានខែមុន។

Aaron Wan-Bissaka

គាត់គ្រោងនឹងចាប់ផ្តើមនៅការប្រកួត Pre-Season នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរ ប្រសិនជាមានការដាក់សំណើរជាផ្លូវការពីខាងក្លឹប West Ham មែន៕

Previous articleAtletico Madrid ចង់បាន Alvarez មកជំនួស Morota ប៉ុន្តែជួបបញ្ហាមួយ
Next articleDani Olmo បង្ហាញតម្រុយនៃការចាកចេញពីក្លឹបនៅអាឡឺម៉ង់