បរទេស៖ ក្លឹប Arsenal ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Real Sociedad មានដូចជា Martin Zubimendi, Mikel Merino និង Ander Barrenetxea ។
យោងតាមការចេញផ្សាយរបស់ CBS បានអោយដឹងថាក្លឹបកាំភ្លើងធំបានតាមដានយ៉ាងជិតដិតចំពោះកីឡាកររបស់ក្លឹប Sociedad តាំងពីរដូវកាលមុន។ ក្លឹប Arsenal ចង់ពង្រឹងតំបន់បម្រើរបស់ខ្លួន ហើយក៏ចាប់អារម្មណ៍ចំពោះកីឡាករ Zubimendi និង Merino ។ លោក Arteta ក៏ចង់បានកីឡាករ Ander Barrenetxea មកលេងនៅស្លាបខាងឆ្វេងផងដែរ៕