តាមពិត Lille គំរាម Leny Yoro យ៉ាងនេះសោះ!! ទើបគាត់ព្រមផ្ទេរមកកាន់ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lille បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើកីឡាករ Leny Yoro ដើម្បីទទួលយកសំណើរបស់ Man United។

ក្លឹប Lille បានប្រាប់អោយកីឡាករ Yoro ថាប្រសិនបើគាត់ស្នាក់នៅបន្ត ហើយចង់ចាកចេញដោយគ្មានតម្លៃខ្លួនទៅកាន់ Real Madrid នៅរដូវក្តៅក្រោយ នោះគាត់នឹងមិនបានលេងសម្រាប់រដូវកាលខាងមុខ។

លោក Fabrizio បាននិយាយថា Man United បានបង្ហាញគម្រោងមហិច្ឆតាមួយ ប្រាក់ខែ និង ឱកាសក្នុងការជាប់ជម្រើសដំបូងភ្លាមៗ ហើយ Yoro ត្រូវបានបញ្ចុះបញ្ចូលដោយផែនការរបស់ក្លឹប៕

Previous articleChelsea សម្លឹងឃើញអតីតកីឡាកររបស់ Man Utd ជាជម្រើសមកជំនួស Gallagher
Next articleEddie Howe និយាយអំពីតំណែងគ្រូបង្វឹកជម្រើសជាតិអង់គ្លេស