ប្រទេសមួយនេះចង់បាន Henry ទៅកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិ

បរទេស៖ បន្ទាប់ពីធ្វើមិនបានល្អនៅ Copa America ក្នុងនាមជាម្ចាស់ផ្ទះ ធ្វើអោយក្រុមជម្រើសជាតិអាមេរិកបានធ្វើការបណ្តេញលោក Berhalter ចេញពីតំណែងជាគ្រូបង្វឹក។ ឥឡូវនេះ ពួកគេកំពុងស្វែងរកគ្រូបង្វឹកថ្មីដែលនឹងដឹកនាំពួកគេក្នុងការប្រកួត World Cup ឆ្នាំ២០២៦ ហើយដូចលោក Fabrizio Romano បានបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកជឿជាក់ថាលោក Henry អាចជាជម្រើសដ៏ល្អសម្រាប់ការងារនេះ។

Thierry Henry France U21 2023

លោក Fabrizio Romano បាននិយាយនៅក្នុង Podcast The Here We Go ថា៖ “ឈ្មោះមួយទៀតដែលពួកគេពិភាក្សាគឺ Thierry Henry។ Thierry Henry ឥឡូវនេះកំពុងមមាញឹកនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកជាមួយក្រុមជម្រើសជាតិបារាំង ដូច្នេះមិនទាន់មានអ្វីកើតឡើងនោះទេនៅថ្ងៃបន្ទាប់ ប៉ុន្តែបន្ទាប់ពីនោះ សូមចាំមើល Thierry Henry ព្រោះគាត់ជាឈ្មោះមួយផ្សេងទៀតដែលពួកគេបានពិភាក្សាផ្ទៃក្នុង”។

លោក Henry ត្រូវបានទំនាក់ទំនងដោយក្រុមជម្រើសជាតិនារីបារាំងនាពេលថ្មីៗនេះ អំពីការទទួលយកតំណែងបន្តពីលោក Herve Renard ដែលបានចាកចេញពីតំណែងកាលពីដើមរដូវក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Henry ចង់បើកចំហរការងារសម្រាប់ក្រុមជម្រើសជាតិអាមេរិក ហើយបានច្រានចោលនៅសំណើរផ្សេងទៀត។

Berhalter USMNT Copa America

បុរសវ័យ ៤៦ឆ្នាំរូបនេះបានកំពុងដឹកនាំក្រុមយុវជនបារាំងសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស។ វាទំនងជាថាប្រសិនបើគាត់សម្រេចចិត្តទទួលយកនៅសំណើររបស់ក្រុមជម្រើសជាតិអាមេរិកអាចនឹងកើតឡើង បន្ទាប់ពីការបញ្ចប់នៃព្រឹត្តិការណ៍អូឡាំពិក៕

Previous articleក្លឹប Nice ចាយលុយ ៥លានអឺរ៉ូផ្ទេរយកខ្សែការពារស្តាំរបស់ក្លឹប Marseille
Next articleកីឡាករ Adrien Rabiot ចង់ផ្ទេរទៅកាន់លីគកំពូលមួយនេះ