PSG ធ្វើរឿងមួយ ដើម្បីបញ្ចប់ពាក្យចចាមអារាមជាមួយ Messi

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CalcioMercato បានអោយដឹងថាក្លឹប PSG បានផ្តល់នៅសំណើរជាថ្មីម្តងទៀតអោយទៅកំពូលតារាបាល់ទាត់ Lionel Messi ដើម្បីបញ្ចប់នៅពាក្យចចាមអារាមដែលថាគាត់នឹងត្រលប់ទៅកាន់ Barcelona វិញ។

បើតាមការចេញផ្សាយលើកមុនបានអោយដឹងថាក្លឹបយក្សនៅបារាំងមួយនេះ មិនចាប់អារម្មណ៍ទៅលើការបន្តកុងត្រាជាមួយនឹង Messi នោះទេ។ ទោះបីជាយ៉ាងណា តាមការចេញផ្សាយចុងក្រោយបានអោយដឹងថា ពួកគេចង់រក្សាគាត់ទុក នឹងបានធ្វើការសន្យាថាពួកគេនឹងពង្រឹងនៅក្រុម ដើម្បីអាចឈ្នះពាន Champions League បាន៕

Previous articleក្លឹបមួយនេះចង់បាន Kelleher ស្របពេលគាត់ចង់ចាកចេញ
Next articleVerratti ស្ថិតនៅក្នុងគោលដៅរបស់ក្លឹបនៅអង់គ្លេស