Barca ត្រៀមលុយកីឡាករម្នាក់នេះ យកលុយមកផ្ទេរយក Nico Williams

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបយក្សកាតាឡានបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង់នៅតម្លៃផ្តាច់កុងត្រា ៥៨លានអឺរ៉ូ ខណៈដែលពួកគេពិចារណាថាការចុះហត្ថលេខាយកខ្សែបម្រើស្លាបរូបនេះគឺជាអាទិភាពសម្រាប់ទីផ្សារដោះដូររដូវក្តៅ។ ប្រភពដដែលបានអោយទៀតថាកីឡាករបានយល់ព្រមចូលរួមជាមួយក្លឹប Barcelona ហើយក្លឹបនឹងបង់ប្រាក់ភ្លាមៗនៅពេលដែលពួកគេបានទទួលការយល់ព្រមជាផ្លូវការពី Williams និងភ្នាក់ងាររបស់គាត់។

Raphinha Barcelona 2023-24

ដើម្បីប្រមូលថវិកាក្នុងការផ្ទេរយកកីឡាករ Williams ក្លឹប Barcelona មានផែនការក្នុងការលក់ខ្សែបម្រើស្លាបប្រេស៊ីល Raphinha ។ មុននេះក្លឹបបានទាមទារតម្លៃ ៩០លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីលដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗបានបង្ហាញថាតម្លៃទាមទារបានធ្លាក់ចុះមកត្រឹមតែ ៥០លានអឺរ៉ូប៉ុណ្ណោះ។

កីឡាករ Williams ដែលមានវ័យ ២២ឆ្នាំបានបង្ហាញនៅភាពលិចធ្លោសម្រាប់ក្លឹប និងជម្រើសជាតិ។ បន្ទាប់ពីបានជួយក្លឹប Athletic ឈ្នះពានរង្វាន់ Copa del Rey កាលពីរដូវកាលមុន គាត់បានដើរតួយ៉ាងសំខាន់ជាមួយ Lamine Yamal ដើម្បីដឹកនាំប្រទេសអេស្ប៉ាញឱ្យឈ្នះពានរង្វាន់ជើងឯកអឺរ៉ុបជាលើកទីបួនរបស់ពួកគេ។

GFX HANSI FLICK

លោក Hansi Flick និង​ក្រុម​របស់​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​ពួកគេ​នឹង​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ជាមួយ Manchester City, Real Madrid និង AC Milan៕

Previous articleNapoli និងកីឡាករ Khvicha Kvaratskhelia បានឈានមួយជំហ៊ានធំទាក់ទងនឹងអនាគត
Next articleកីឡាករ Kimmich ទំនង់ជានឹងចាកចេញពី Bayern នៅរដូវក្តៅនេះ