Benfica បញ្ជាក់ថាបានទទួលសំណើរពីក្លឹប Arsenal, Man Utd និង PSG

បរទេស៖ កីឡាករ Neves គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មានចំណាប់អារម្មណ៍​ច្រើន​បំផុត​នៅ​អឺរ៉ុប ហើយ​អាច​នឹង​ចាក​ចេញ​ពីក្លឹប Benfica ក្នុង​រដូវ​ក្ដៅ​នេះ។ លោក Costa ដែលជាប្រធានក្លឹបបានសារភាពថាក្លឹបនៅព័រទុយហ្គាល់កំពុងពិភាក្សាអំពីសំណើរដែលធ្វើឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយថាពួកគេថែមទាំងត្រៀមខ្លួនទទួលយកសំណើរក្រោមតម្លៃ ១២០លានអឺរ៉ូរបស់កីឡាករ Neves ។

Joao-Neves-Benfica-2023-24

ទាំងតម្លៃ និងប្រភពនៃការផ្តល់ជូននេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែគេអាចទាយបានថាវាមកពីណា។ លោក Costa ហាក់ដូចជាចង់សំដៅលើសំណើ ៧០លានអឺរ៉ូរបស់ក្លឹប PSG ខណៈពេលដែលវាត្រូវបានគេអះអាងកាលពីខែមុនថាក្លឹប United និង Arsenal បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរផ្ទេរខ្សែបម្រើរូបនេះ។

លោក Costa បានប្រាប់ទៅកាន់ A Bola ថា៖ “ខ្ញុំមិនដែលនិយាយថា Joao Neves នឹងចាកចេញសម្រាប់តែតម្លៃផ្តាច់កុងត្រារបស់គាត់នោះទេ ដូច្នេះហើយការអះអាងទាំងនោះគឺមិនពិត។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ទាក់ទង​នឹង Joao Neves គឺ​ថា​មានសំណើរនៅលើតុ។ នោះ​គឺ​ជា​ព័ត៌មាន​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​ថា​សំណើ​នេះ​មកពីណាខ្លះនោះទេ”។

“មាន​សំណើ​មួយ​នៅ​លើ​តុ​ដែល​កំពុង​ត្រូវ​បាន​គេ​វាយ​តម្លៃ និង​កំពុង​ពិភាក្សា។ ប៉ុន្តែនៅពេលនេះ Joao Neves នៅតែជាកីឡាករ Benfica ដដែល។ វាមិនមែនជារឿងដែលខ្ញុំចង់លាក់បាំងទេ ព្រោះខ្ញុំយល់ថាអ្នកគាំទ្រ Benfica ចង់ដឹងថាតើ Joao នឹងចាកចេញឬអត់”។

“ប៉ុន្តែនៅពេលនេះ មានការចរចារជាបន្ត ដូច្នេះសូមអនុញ្ញាតឱ្យខ្ញុំត្រូវរក្សាការសំងាត់នៅប្រធានបទមួយនេះ ដូច្នេះយើងអាចថែរក្សាអ្វីដែលនឹងក្លាយជាលទ្ធផលល្អបំផុតសម្រាប់ Benfica”។

JOAO NEVES-portugal-20240321

កីឡាករ Neves មានវ័យ ១៩ឆ្នាំ បានបង្ហាញនៅទម្រង់លេងដ៏ល្អនៅរដូវកាល ២០២៣-២៤ ដោយទទួលបាននៅពាន Primeira Liga Team of the Year និងបានបង្ហាញខ្លួនពីរដងសម្រាប់ព័រទុយហ្គាល់នៅ Euro ២០២៤ ។

Joao Neves Benfica

ការបញ្ជាក់របស់លោក Costa ថាក្លឹបមិនចាំបាច់ត្រូវតែអោយកីឡាករ Neves ចាកចេញលុះត្រាដែលមានសំណើរស្នើរទៅនឹងតម្លៃផ្តាច់កុងត្រានោះទេ។ កត្តានេះបានធ្វើអោយយើងមើលឃើញថាក្លឹប PSG កំពុងតែនាំមុខគេ ខណៈក្លឹប United បានផ្តោតទៅលើការផ្ទេរ Manuel Ugarte និង Arsenal ទំនងជាមិនអាចប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុជាមួយក្លឹបបារាំង៕

Previous articleលោក Simeone ចង់បានកីឡាករ Fullkrug មកជំនួសកន្លែង Morata ដែលទើបចាកចេញ
Next articleErik ten Hag និយាយអំពីកីឡាករ Antony