ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយទៀត កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួននឹងអ្នកចាំទី Ederson

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ittihad បានបញ្ចុះបញ្ចូលកីឡាករ Ederson បន្ទាប់ពីក្លឹប Al Nassr បានបរាជ័យកាលពីសប្តាហ៍កន្លងមក។

ក្លឹប Al-Nassr បានដាក់សំណើរមានតម្លៃ ៣០លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធពីក្លឹប Man City ហើយពួកកេក៏បានចុះហត្ថលេខាយក Bento ជំនួសវិញ។ កីឡាករ Ederson បើកចំហរក្នុងការផ្ទេរទៅកាន់ក្លឹប Al Ittihad ជាមួយនឹងការចរចាទៅលើកុងត្រា ហើយការផ្ទេរវាអាស្រ័យទៅលើក្លឹប។

ខាងក្លឹប Man City នៅតែទាមទារតម្លៃ ៥០លានអឺរ៉ូ ដើម្បីអនុញ្ញាតអោយ Ederson ចាកចេញនៅរដូវក្តៅនេះ ខណៈខាងក្លឹប Al Ittihad នឹងធ្វើការសាកល្បង ប៉ុន្តែមើលទៅមិនមែនងាយស្រួលនោះទេ៕

Previous articleReal នឹងលក់ Lunin ប្រសិនជាគាត់នៅតែមិនព្រមធ្វើរឿងនេះ
Next articleRB Leipzig បើកចំហរអោយកីឡាករ Dani Olmo ចាកចេញ ប្រសិនជាទទួលបានតម្លៃផ្ទេរ…..!