James Rodriguez បញ្ចប់កុងត្រាជាមួយក្លឹប Sao Paulo ហើយមកស្វែងរកក្លឹបថ្មីនៅអឺរ៉ុប

បរទេស៖ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid បានបង្ហាញថាគាត់នៅតែមានភាពពុះកញ្ជ្រោល ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អនោ Copa America ខណៈដែលគាត់បានជំរុញឱ្យក្រុមជម្រើសជាតិរបស់គាត់ឈានដល់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតទ្វីប។ នៅក្នុងព្រឹត្តិការណ៍នេះកីឡាករ Rodriguez ក៏បានបង្កើតកំណត់ត្រាថ្មីនៅ Copa America ជាមួយនឹងការបញ្ជូនបាល់ចំនួន ៦ដង ដែលជួយឱ្យគាត់ទទួលបានពានរង្វាន់សម្រាប់កីឡាករល្អបំផុតនៃការព្រឹត្តិការណ៍។

James Rodriguez Sao Paulo GFX

យោងតាមអ្នកកាសែតអាល្លឺម៉ង់ Garcia Grova បានអោយដឹងថាកីឡាករ Rodriguez គ្រោងនឹងបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លឹប Sao Paulo ហើយព្យាយាមស្វែងរកក្លឹបថ្មីតំបន់អឺរ៉ុប។ ទម្រង់លេងរបស់គាត់បានបញ្ជាក់អោយដឹងថាគាត់នៅតែមានការផ្តល់ជូនជាច្រើនសម្រាប់ការប្រកួតប្រជែងកម្រិតខ្ពស់ ហើយវាទំនងជាថាក្លឹបនៅអឺរ៉ុបមួយចំនួនអាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់។ លោក Fabrizio Romano បានបន្ថែមទៀតថា៖ Rodriguez “ចង់” ត្រលប់មកកាន់តំបន់អឺរ៉ុបវិញ។

កាលពីប៉ុន្មានខែមុន កីឡាករ Rodriguez បានបង្ហាញអំពីឪកាសក្នុងការត្រលប់ទៅកាន់ក្លឹប Everton វិញ។ គាត់បានឆ្លើយតបនៅក្នុងបណ្តាញសង្គមដែលបង្ហោះដោយ Everton Hub ដែលបានណែនាំគាត់អោយត្រលប់មកកាន់ក្លឹបវិញ។

James Rodriguez Copa America 2024

អាជីពរបស់កីឡាករ Rodriguez ត្រូវបានបំពេញដោយសមិទ្ធិផលគួរឱ្យកត់សម្គាល់។ គាត់ធ្លាប់លេងឱ្យក្លឹបធំៗមួយចំនួននៅអឺរ៉ុប រួមមាន Real Madrid, Bayern Munich និង Everton។ ដោយ​ស្គាល់​ពី​ចក្ខុវិស័យ ភាព​ច្នៃប្រឌិត និង​សមត្ថភាព​ស៊ុត​បញ្ចូល​ទីធ្វើអោយកីឡាករ Rodriguez ក្លាយជាកីឡាករ​សំខាន់​សម្រាប់​ក្លឹប និង​ប្រទេស។ ហើយការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបនឹងផ្តល់ឱកាសឱ្យគាត់ក្នុងការប្រកួតបាល់ទាត់លំដាប់កំពូលម្តងទៀត៕

Previous articleមានក្លឹបហ៊ានផ្តល់តម្លៃតាមការទាមទាររបស់ Man City សម្រាប់ផ្ទេរអ្នកចាំទី Ederson ហើយ
Next articleMan Utd ចាប់អារម្មណ៍ខ្សែបម្រើរបស់ក្លឹប Palmeiras