បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បាននឹងបញ្ចុះបញ្ចូលកីឡាករ Filip Jørgensen របស់ក្លឹប Villarreal ក្នុងនាមជាអ្នកចាំទីថ្មីរបស់ខ្លួន។
ការចរចាបានចាប់ផ្តើមជាមួយនឹងខាងកីឡាករហើយ ស្របពេលអ្នកចាំទីស្វីសរូបនេះចង់ផ្ទេរដូចគ្នា។ គាត់ជាកីឡាករម្នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវយកមកពិចារណា។ កីឡាករ Mads Hermansen ក៏ទទួលបានការកោតសរសើរផងដែរ ខណៈក្លឹបមិនទាន់មានការចរចាជាមួយនឹងកីឡាករ Mamardashvili នោះទេ៕