Ansu Fati ត្រូវខកខានការប្រកួត Pre-Season ដោយសារតែបញ្ហានេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ansu Fati បានរងរបួសជើង ហើយគាត់នឹងត្រូវសម្រាក់រយៈពេល ១ខែ។ ក្លឹប Barcelona បានចេញនៅសេចក្តីប្រកាសព័ត៌មានថា៖ “Ansu នឹងទទួលការព្យាបាល ការវិលត្រឡប់របស់គាត់ទៅហ្វឹកហាត់នឹងត្រូវបានកំណត់ដោយពេលវេលានៃការជាសះស្បើយឡើងវិញ”។

ការរំពឹងទុក គឺថាកីឡាករ Ansu Fati នឹងត្រូវខកខានការប្រកួត Pre-Season ហើយគាត់អាចនឹងត្រូវសម្រាក់ចន្លោះពី ៣-៤សប្តាហ៍ ប៉ុន្តែវាអាស្រ័យទៅលើការវិវត្តន៍នៃរបួសរបស់គាត់។ លោក Hansi Flick បានធានាដល់ Ansu រួចហើយអំពីផែនការនាពេលអនាគត ខណៈដែលគាត់សប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងអាកប្បកិរិយារបស់កីឡាករ Ansu Fati នៅក្នុងសប្តាហ៍ទីមួយ៕

Previous articleLiverpool ហ៊ានផ្តល់នៅលក្ខខណ្ឌមួយនេះ ដើម្បីរក្សាទុក Alexander-Arnold
Next articleលោក Unai Emery នៅតែចង់បានកីឡាកររបស់ Atletico Madrid ម្នាក់ដដែរ