បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បានផ្ញើរនៅសំណើររបស់គេក្នុងការផ្ទេរយកកីឡាករ Désiré Doué តាមផែនការ។ សំណើរមានតម្លៃជាកញ្ចប់ ៦០លានអឺរ៉ូ ដែលទាមទារដោយក្លឹប Rennes។
ការចរចាកំពុងធ្វើឡើងខណៈក្លឹប PSG និង Bayern បានផ្ញើរសំណើររបស់ពួកគេរួចរាល់។ កីឡាករ Désiré Doué នឹងសម្រេចចិត្តអំពីអនាគតខ្លួននាពេលឆាប់ៗ ស្របពេលក្លឹប PSG កំពុងជម្រុញរឿងនេះ៕