បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma កាន់តែខិតជិតក្នុងការចុះហត្ថលេខាផ្ទេរយកកីឡាករ Matias Soulé ពីក្លឹប Juventus។
ការដាក់សំណើរជាផ្លូវការបានធ្វើឡើង ប៉ុន្តែក្លឹបទាំង២ទើបតែព្រមព្រៀងគ្នានៅថ្ងៃនេះទេទៅលើតម្លៃ តម្លៃបន្ថែម និងលក្ខខណ្ឌលក់នាពេលអនាគត។ កីឡាករ Matias Soulé ចង់ផ្ទេរទៅកាន់ក្លឹប Roma ទោះបីជាមានសំណើរពីក្លឹប Leicester City ក៏ដោយ… ហើយអ្នកចាត់ការក្លឹប Roma លោក Daniele de Rossi ក៏ចង់បានគាត់ដូចគ្នា៕