បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថា តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Sepp van den Berg នឹងត្រូវចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអាល្លឺម៉ង់ចំនួនពីរ។
ក្លឹប Hoffenheim ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅមិនទាន់ពិភាក្សាជាមួយក្លឹបហង្សក្រហមនៅឡើយទេ។ ក្លឹប Mainz ក៏ចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះផងដែរ។ ក្លឹបនៅអង់គ្លេសបានទាមទារនៅតម្លៃប្រមាណ ២០លានអឺរ៉ូសម្រាប់ខ្សែការពារវ័យ ២២ឆ្នាំរូបនេះ៕