Davies អាចនឹងត្រូវរង់ចាំ ខណៈក្លឹប Real Madrid សម្រេចផ្តល់កុងត្រាថ្មីអោយ Mendy

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានព្រមព្រៀងក្នុងការរក្សាទុកខ្សែការពារសញ្ជាតិបារាំងនៅ Santiago Bernabeu រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ជាមួយនឹងជម្រើសសម្រាប់រដូវកាលបន្ថែម។ កីឡាករ Mendy ដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅឆ្នាំ២០២៥ បាទទួលនៅសំណើរថ្មីពីក្លឹប Real Madrid កាលពីប៉ុន្មានសប្តាហ៍មុន ហើយខ្សែការពាររូបនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើកិច្ចព្រមព្រៀងជាផ្លូវការភ្លាមៗ បន្ទាប់ពីគាត់ត្រលប់ពីវិស្សមកាលរបស់ខ្លួន ក្រោយចូលរួមក្នុងយុទ្ធនាការ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិបារាំង។

Ferland Mendy Real Madrid 2023

រដូវកាល ២០២៣-២៤ គឺជាចំណុចរបត់មួយក្នុងអាជីពរបស់កីឡាករ Mendy នៅ Real Madrid ។ បន្ទាប់ពីជួបបញ្ហាកីឡាកររបួសនៅក្នុងតំណែងរបស់គាត់ បានធ្វើអោយគាត់មានឪកាសលេង និងបង្ហាញនៅទម្រង់យ៉ាងល្អរបស់ខ្លួន ដោយក្លាយជាខ្សែការពារឆ្វេងជម្រើសដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti ។ ទម្រ់ងលេងដ៏ទាក់ទាញរបស់គាត់បានជួយអោយគាត់រក្សាកៅអីដំបូងនៅក្រោមការដឹកនាំរបស់លោក Ancelotti។

ខណៈពេលដែលការបន្តកុងត្រារបស់ Mendy បានធានានូវស្ថេរភាពនៅក្នុងទីតាំងខ្សែការពារឆ្វេង ក្លឹប Real Madrid នៅតែមានមហិច្ឆតាលើសពីកីឡាករដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្លឹបត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលកីឡាករ Davies របស់ក្លឹប Bayern Munich ដែលមានកិច្ចសន្យាជាមួយក្លឹបយក្ស Bundesliga រហូតដល់ឆ្នាំ ២០២៥។ ការចរចារបស់កីឡាកររូបនេះជាមួយក្លឹប Bayern បានជាប់គាំង បើទោះបីជាក្លឹបនៅអាឡឺម៉ង់បានដំឡើងប្រាក់ឈ្នួលជាច្រើនក៏ដោយ ក៏ប៉ុន្តែវានៅមិនទាន់ស្មើរនៅអ្វីដែលគាត់ទាមទារ ២០លានអឺរ៉ូក្នុងមួយឆ្នាំ។

Alphonso Davies Bayern 2024

ការប្ដេជ្ញាចិត្តរបស់ Mendy ចំពោះក្លឹបគឺជាចំណុចសំខាន់ ដែលធានានូវកន្លែងរបស់គាត់នៅក្នុងផែនការអនាគតរបស់ក្រុម។ គាត់ទំនងជានឹងត្រលប់មកវិញនៅសប្តាហ៍ទីមួយនៃខែសីហា រួមជាមួយនឹងកីឡាករ Kylian Mbappe។ ខណៈដែលលោក Ancelotti សម្លឹងរកមើលជម្រើស ១១នាក់ដ៏រឹងម៉ាំសម្រាប់លេងជាមួយក្លឹប Atalanta នៅ UEFA Super Cup នៅថ្ងៃទី១៤ ខែសីហា៕

Previous articleWest Ham នាំមុខ Man Utd ក្នុងការចុះហត្ថលេខាយកខ្សែការពារស្តាំ Noussair Mazraoui
Next articleMan City បញ្ជាក់អំពីតម្លៃកីឡាករ Julian Alvarez សម្រាប់ក្លឹបដែលចង់បានគាត់