បរទេស៖ បុរសសញ្ជាតិហូឡង់រូបនេះត្រូវបានសាកសួរអំពីផែនការរបស់ក្លឹប Liverpool នៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់សប្តាហ៍ដែលនៅសេសសល់ មុនពេលរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម ហើយអតីតគ្រូបង្វឹក Feyenoord បានសារភាពថាគាត់ចង់នាំយកកីឡាករថ្មីមួយចំនួនមក។ លោក Slot បាននិយាយថាគាត់ចង់មានពេលវេលាដើម្បីពិនិត្យមើលក្រុមរបស់គាត់ឡើងវិញបន្ទាប់ពីចូលកាន់តំណែងបន្តពីលោក Klopp ប៉ុន្តែនឹងមានការភ្ញាក់ផ្អើលប្រសិនជាគាត់មិនទិញចូលកីឡាករថ្មី។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Liverpool នៅសហរដ្ឋអាមេរិក លោក Slot បាននិយាយថា៖ “ប្រសិនជាមានព័ត៌មានណាមួយ នោះពួកគេនឹងមករកអ្នក។ ប៉ុន្តែពួកយើងមានក្រុមដ៏ល្អមួយហើយ ដែលជាក្រុមមួយដែលខ្ញុំពេញចិត្ត។ វានឹងក្លាយជាការភ្ញាក់ផ្អើលប្រសិនជាពួកយើងមិននាំកីឡាករណាម្នាក់មក ដូច្នេះវានឹងអាចកើតឡើងនៅចុងបញ្ចប់។ នៅពេលនេះពួកយើងគ្រាន់តែរង់ចាំកីឡាករវិលត្រលប់មកវិញ និងរង់ចាំជម្រើសដ៏ត្រឹមត្រូវក្នុងការចុះហត្ថលេខា”។
ទោះបីជាវាសមហេតុផលក្នុងការអនុញ្ញាតឱ្យលោក Slot មានពេលវេលាខ្លះ ដើម្បីវាយតម្លៃក្រុមរបស់គាត់។ ហើយវាត្រូវការចំនួនកីឡាករច្បាស់លាស់ដើម្បីអាចធ្វើការនៅក្នុងទីផ្សារដោះដូរ។ ប្រសិនជាក្លឹប Liverpool ត្រូវការប្រកួតប្រជែងជាមួយនឹងក្លឹប Manchester City និង Arsenal នៅរដូវកាលនេះ។ ក្លឹបហង្សក្រហមហាក់មានភាពធ្លាក់ចុះនៅដើមរដូវកាល ២០២៤នេះ ក្នុងការប្រណាំងប្រជែងក្នុងពានចំនួន ២ ប៉ុន្តែការបាត់បង់លោក Klopp អាចមានន័យថាពួកគេកាន់តែនៅពីក្រោយគូប្រជែងរបស់ពួកគេទៅទៀត សម្រាប់រដូវកាលថ្មី។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹប Liverpool កំពុងត្រៀមប្រកួត Pre-Season របស់ខ្លួននៅសហរដ្ឋអាមេរិក។ ពួកគេនឹងត្រូវប្រកួតាមួយនឹងគូរប្រជែងមកពី Premier League ដូចជា Manchester United និង Arsenal ៕



