បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Shola Shoretire ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប PAOK បន្ទាប់ពីចាកចេញពីក្លឹប Manchester United។
កីឡាករ Shola Shoretire មិនបានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប United ហើយគាត់បានក្លាយជាកីឡាករគ្មានតម្លៃខ្លួន…. នៅពេលនេះគាត់បាននិយាយយល់ព្រមក្នុងការទៅចូលរួមជាមួយនឹងក្លឹប POAK។ ព័ត៌មានលម្អិតត្រូវបានពិនិត្យ ហើយសប្តាហ៍ក្រោយ Shola Shoretire នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសហ្គ្រិច៕