បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាអ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe បានបញ្ជាក់អំពីការជួបនិយាយជាមួយកីឡាករ Kieran Trippier និងបានព្យាយាមក្នុងការបញ្ចុះបញ្ចូលគាត់អោយបន្តស្នាក់នៅជាមួយនឹង St. James’ Park ខណៈមានការចាប់អារម្មណ៏ពីក្លឹបនៅ Saudi Pro League គឺក្លឹប Al-Ettifaq ដែលដឹកនាំដោយលោក Steven Gerrard៕