បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Marseille និង Inter នឹងធ្វើការពិភាក្សាជាថ្មីម្តង ដោយគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយទាក់ទងនឹងកិច្ចព្រមព្រៀងកីឡាករ Valentin Carboni។
ការពិភាក្សាទៅលើតម្លៃខ្ចីជើង ហើយជាមួយលក្ខខណ្ឌទិញផ្តាច់ ៣៦លានអឺរ៉ូ និងលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញសម្រាប់ក្លឹប Inter Milan ក្នុងតម្លៃ ៤០លានអឺរ៉ូ។ កីឡាករ Carboni នឹងចុះកុងត្រាថ្មីជាមួយក្លឹប Inter មុនពេលខ្ចីជើងទៅកាន់ក្លឹប Olympique Marseille ៕