Varane ទើបតែចុះហត្ថលេខាជាមួយនឹងក្លឹប Como នៅថ្ងៃនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Raphael Varane បានចុះហត្ថលេខាក្នុងនាមជាកីឡាករថ្មីសម្រាប់ក្លឹប Como នៅថ្ងៃនេះ ហើយការធ្វើតេស្តសុខភាពនឹងធ្វើនៅសប្តាហ៍ក្រោយ។

កុងត្រា ២ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៦សម្រាប់កីឡាករ Varane ដែលមកចូលរួមជាមួយនឹងក្លឹប Como ដោយគ្មានតម្លៃខ្លួន។ លោក Cesc Fabregas អ្នកចាត់ការក្លឹប Como រង់ចាំការមកដល់របស់កីឡាករ Varane បន្ទាប់ពីការមកដល់របស់កីឡាករ Belotti, Pepe Reina, Alberto Moreno និងកីឡាករផ្សេងទៀត៕

Previous articleAjax ចាប់អារម្មណ៍កីឡាករ Sergi Roberto ដែលគ្រោងចាកចេញពី Barca
Next articleកីឡាករ Yang Min-hyuk នឹងមកចូលរួមជាមួយ Spurs នៅខែមករា ឆ្នាំ២០២៥