គាត់យល់ព្រមបន្តកុងត្រាជាមួយនឹង Arsenal តាំងពីខែកុម្ភៈមកម្ល៉េះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតារាឆ្នើមរបស់ Arsenal គឺកីឡាករ Bukayo Saka នឹងធ្វើការចុះកុងត្រាថ្មីជាមួយនឹងក្លឹបក្នុងពេលឆាប់ៗខាងមុខនេះ ដោយគ្មានអ្វីផ្លាស់ប្តូរនោះទេ បន្ទាប់ពីមានការព្រមព្រៀងគ្នាតាំងពីខែកុម្ភៈផង។

គួរបញ្ជាក់ថាមានក្លឹប៣ (២នៅអង់គ្លេស និងមួយមកពីតំបន់អឺរ៉ុប) បានតាមដានទៅលើស្ថានភាពកុងត្រារបស់ Saka តាំងពីយូរមកហើយ ប៉ុន្តែមិនមានផ្លូវនោះទេ ព្រោះគាត់សម្រេចចិត្តបន្តស្នាក់នៅជាមួយ Arsenal៕

Previous articleលោកឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកា ៥លានរៀល ដល់កីឡាការនី ប៊ូ សំណាំង
Next articlePaolo Maldini បញ្ជាក់អំពីការបន្តកុងត្រាថ្មីជាមួយនឹង Rafael Leao