បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងកីឡាករ Youssouf Fofana បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប AC Milan កាលពីសប្តាហ៍កន្លងទៅ ហើយគាត់នៅតែចង់ផ្ទេរទៅអ៊ីតាលី។
កីឡាករ Youssouf Fofana ចង់លេងនៅ Champions League ខណៈក្លឹប AC Milan និង Monaco មិនទាន់ព្រមព្រៀងគ្នានោះទេ។ ក្លឹប West Ham បានដាក់សំណើររួចរាល់ ប៉ុន្តែត្រូវបានបដិសេធដោយខាងកីឡាករកាលពីថ្ងៃមុន ហើយពេលនេះក្លឹប West Ham បានស្វែងរកនៅគោលដៅថ្មីរបស់ខ្លួនហើយ៕