កីឡាករ Vitor Roque អាចនឹងចាកចេញពីក្លឹប Barca ក្រោយមកដល់មិនទាន់បានមួយរដូវកាលផង

បរទេស៖ កីឡាករ Vitor Roque បានផ្ទេរមកកាន់ក្លឹប Barcelona កាលពីដើមឆ្នាំនេះ បន្ទាប់ពីភាគីកាតាឡានបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៣០លានអឺរ៉ូ ពីក្លឹប Atletico Paranense។ ខណៈពេលដែលកីឡាករប្រេស៊ីលរូបនេះបានមកកាន់ក្រុមជាមួយនឹងការរំពឹងទុកជាច្រើនដែលដាក់លើគាត់ ប៉ុន្តែគាត់បានបរាជ័យក្រោមការដឹកនាំរបស់លោក Xavi Hernandez ដោយបង្ហាញខ្លួនបានតែ ១៤ប្រកួត ជាមួយនឹងការចាប់ផ្តើមជម្រើសដំបូងតែ ២ដងប៉ុណ្ណោះកាលពីរដូវកាលមុន។

xavi

ជាមួយនឹងការចាកចេញរបស់ Xavi វាហាក់បីដូចជាកីឡាករ Vitor Roque អាចនឹងបន្តនៅក្លឹប ហើយព្យាយាមធ្វើឱ្យលោក Hansi Flick ចាប់អារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយតាមរយៈការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Al-Hilal និង Barcelona បានបើកការពិភាក្សាលើការផ្ទេរកីឡាករវ័យ ១៩ឆ្នាំ ខណៈក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងកាតព្វកិច្ចទិញផ្តាចនៅរដូវក្តៅក្រោយ។ ទោះបីជាយ៉ាងណាក្លឹបយក្សកាតាឡានចង់លក់កីឡាកររូបនេះជាអចិន្ត្រៃយ៍តែម្តងជាមួយនឹងតម្លៃ ៤០លានអឺរ៉ូ។

Raphinha PSG Barcelona

ក្លឹប Al-Hilal បានផ្លាស់ប្តូរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Vitor Roque បន្ទាប់ពីពួកគេបានបរាជ័យក្នុងការទាក់ទាញកីឡាករ Raphinha ឱ្យចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះ បើទោះបីជាពួកគេបានផ្តល់នៅសំណើរតម្លៃ ៦៥លានអឺរ៉ូក៏ដោយ។ ក្លឹប Barcelona បានបញ្ជាក់ថាក្លឹប Al-Nassr ក៏ចាប់អារម្មណ៍កីឡាករសញ្ជាតិប្រេស៊ីល ដែលគ្រោងផ្តល់សំណើរតម្លៃ ១០០លានអឺរ៉ូដើម្បីនាំគាត់ទៅកាន់ Saudi Pro League។

នេះពើយោងតាមការចេញផ្សាយរបស់ Romano បានអោយដឹងថាកីឡាករ Vitor Roque គ្រោងនឹងបដិសេធសំណើររបស់ក្លឹប Al-Hilal។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញនៅរដូវក្តៅនៅតែមើលសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលវ័យក្មេងម្នាក់នេះ ជាពិសេសប្រសិនបើក្លឹប Barcelona នឹងនាំយកកីឡាករ Nico Williams ពីក្លឹប Athletic មកមែន៕

Previous articleLiverpool ឆ្លើយតបទៅនឹងសំណើរផ្ទេរ Sepp van den ពីក្លឹប Ajax
Next articleMan City ខិតជិតការចុះហត្ថលេខាយកយុវជនម្នាក់ទៀតពីក្លឹប New York City FC