បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានព្រមព្រៀងចុះហត្ថលេខាយកកីឡាករ Chido Obi Martin ដែលកើតឆ្នាំ២០០៧។
កីឡាករ Chido Obi Martin បានចាកចេញពីក្លឹប Arsenal បន្ទាប់ពី ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ និងបញ្ជូនបាល់បាន ៣ដង សម្រាប់ការបង្ហាញខ្លួន ២០ប្រកួតអោយ U18។ គាត់បានសម្រេចចិត្តទទួលយកនៅសំណើររបស់ក្លឹប Manchester United ខណៈកីឡាករ Chido Obi Martin បានទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហមបន្ទាប់ពីនិយាយអំពីគម្រោង។
ផ្លូវនេះបានធ្វើឱ្យមានភាពខុសគ្នាសម្រាប់ Chido ក្នុងការទទួលយក និងចុះហត្ថលេខាសម្រាប់ United រួមទាំងនៅក្នុងផែនការក្រុមដំបូងផងដែរ។ គាត់ក៏មានឪកាសក្នុងការទទួលយកនៅសំណើរពីក្លឹបនៅអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់មួយ ប៉ុន្តែ Chido ចង់មកចូលរួមជាមួយក្លឹប United។ លោក Ruud van Nistelrooy ក៏ជាគន្លឹះក្នុងការទទួលបានកិច្ចព្រមព្រៀងនេះផងដែរ ដោយគាត់បាននិយាយទៅកាន់ Chido Obi Martin អំពីផែនការអភិវឌ្ឍន៍៕