បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បើកបង្កើតនៅឪកាសក្នុងការផ្ទេរកីឡាករ Dominic Solanke ខណៈគាត់ជាគោលដៅអាទិភាពរបស់ក្លឹប Spurs។
វាជាការផ្ទេរដ៏ពិបាកមួយ ខណៈគាត់ជាកីឡាករសំខាន់របស់ក្លឹប Bournemouth ហើយមកដល់ពេលនេះមិនទាន់មានការដាក់សំណើរផ្លូវការណាមួយនោះទេ។ ក្លឹប Spurs បានបង្កើតនៅជម្រើសក្នុងការនាំយកខ្សែប្រយុទ្ធ និងកីឡាករស្លាបថ្មី៕