នេះជាអាចជាមូលហេតុដែលក្លឹប Al-Ittihad លែងចង់បានកីឡាករ De Bruyne

បរទេស៖ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានឈានដល់ ១២ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅឯកីឡដ្ឋាន Etihad ។ ដោយមិនទាន់មានការយល់ព្រមលើការពន្យាកុងត្រានៅឡើយទេ កីឡាករសញ្ជាតិបែលហ្ស៊ិកបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមនៅក្នុង Saudi Pro League ដែលជាលីគហ៊ានចំណាយប្រាក់យ៉ាងច្រើន។

Kevin De Bruyne Man City 2023-24

ក្លឹប Al-Ittihad ដែលមានកីឡាករ Karim Benzema, N’Golo Kante និង Fabinho រួចហើយ បានចាប់អារម្មណ៍ទៅលើកីឡាករ De Bruyne ផងដែរ។ ពួកគេអាចផ្តល់នៅសំណើរដ៏ច្រើនមួយនៅលើតុ ដែលអាចធ្វើអោយម្ចាស់ជើងឯក Premier League ចំនួន ៦ដងនឹងទទួលយកបាន។

នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Al-Ittihad បានដើរចេញពីការចរចាមួយនេះ ដោយសារតែការទាមទារនៅតម្លៃពីក្លឹប Manchester City។ សំណើរមានតម្លៃ ២៥លានផោនត្រូវបានច្រានចោល ខណៈមានការរាយការណ៍ថាក្លឹបមេឃខៀវត្រូវការតម្លៃប្រហែល ៥០លានផោន។

Kevin De Bruyne of Belgium

ក្រោយបានផ្ទេរយកកីឡាករ Houssem Aouar រួចរាល់ហើយ ក្លឹប Al-Ittihad ជឿជាក់ថាពួកគេមានជម្រើសខ្សែបម្រើគ្រប់គ្រាប់ដើម្បីធ្វើការប្រកួតប្រជែង។ កីឡាករ De Bruyne អាចនឹងក្លាយជាគោលដៅផ្ទេរម្តងទៀតនៅឆ្នាំ២០២៥ ប្រសិនជាគាត់ខិតជិតទៅរកកីឡាករដែលគ្មានតម្លៃខ្លួន៕

Previous articleMan Utd បដិសេធសំណើរថ្មីរបស់ក្លឹប Fulham ហើយបន្តទាមទារតម្លៃនេះ ទើបលក់
Next articleBarca និង Dani Olmo បានឈានមួយជំហ៊ានទៀតហើយសម្រាប់ការផ្ទេរ