បរទេស៖ ខណៈពេលដែលកីឡាករ Tah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Bayern ហើយដូចជាបានបដិសេធមិនបន្តកុងត្រារបស់ថ្មីនៅក្លឹប Leverkusen នោះ ខណៈលោក Alonso អ្នកចាត់ការក្លឹបនៅតែសង្ឃឹមថា Tah នឹងបន្តស្នាក់នៅជាមួយក្លឹប។ កីឡាករសញ្ជាតិអាឡឺម៉ង់បានបង្ហាញខ្លួនជាង ៣៥០ ប្រកួតសម្រាប់ក្លឹបដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
ខណៈពេលដែល Alonso អះអាងថាគាត់កំពុង “រៀបចំផែនការ” សម្រាប់រដូវកាលថ្មីជាមួយនឹងកីឡាករ Tah ហើយខាងក្លឹបក៏មានការផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាយកកីឡាករ Mats Hummels ដោយគ្មានតម្លៃខ្លួន ប្រសិនជា Tah ចាកចេញមែននោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការរបស់ក្លឹប Leverkusen បាទទួលយកថា នេះគឺជាស្ថានភាពល្អដែលអាចផ្លាស់ប្តូរបាន។
លោក Alonso បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំកំពុងរៀបចំផែនការជាមួយ Jona ព្រោះគាត់មានសារៈសំខាន់សម្រាប់ពួកយើងនៅលើទីលាន ប៉ុន្តែក៏នៅក្រៅទីលានផងដែរ។ នោះជាគំនិតរបស់ខ្ញុំនៅពេលនេះ។ ប៉ុន្តែខ្ញុំក៏មិនបិទភ្នែកចំពោះស្ថានភាពនោះទេ។ យើងនឹងឃើញអ្វីដែលកើតឡើង។ គាត់ផ្តោតទាំងស្រុង។ ខ្ញុំគ្មានហេតុផលត្រូវតវ៉ានោះទេ”។
ក្លឹប Leverkusen នឹងត្រូវប្រកួតជាមួយក្លឹប Lens, Arsenal និង Real Betis ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល មុនពេលប៉ះ Stuttgart ក្នុង DFL-Supercup៕