ក្លឹបមួយនៅ Premier League ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Diego Carlos

បរទេស៖ ក្លឹប Fulham បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Diego Carlos របស់ក្លឹប Aston Villa នៅរដូវក្តៅនេះ ខណៈពួកគេត្រូវការពង្រឹងនៅក្រុមរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែការពារសញ្ជាតិប្រេស៊ីលអាចនឹងចាកចេញពី Villa Park នៅរដូវក្តៅនេះ។ ជាមួយនឹងការរុះរើសនៅក្រុមរបស់ខ្លួនបន្ថែមទៀត ក្លឹប Fulham គឺជាក្រុមមួយក្នុងចំណោមក្រុមដែលបានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះ។ កីឡាករ Carlos ក៏​ត្រូវ​បាន​ក្រុម​នៅ​អឺរ៉ុប​ចាប់អារម្មណ៍ផងដែរ៕

Previous articleMan Utd ដាក់សំណើររួមមួយ ដើម្បីផ្ទេរ Matthijs de Ligt និង Noussair Mazraoui
Next articleកីឡាករ Oscar Bobb សម្រេចចិត្តបដិសេធក្លឹប Chelsea ហើយនៅបន្តជាមួយ Man City