បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានបញ្ចប់ការចុះហត្ថលេខាយកយុវជន Ryan McAidoo ខណៈដែលគាត់បានចាកចេញពីសាលាបាល់ទាត់របស់ក្លឹប Chelsea នៅក្នុងរដូវក្តៅនេះ។
គ្រាប់ពេជ្រដែលកើតឆ្នាំ២០០៨រូបនេះ បានចុះហត្ថលេខាជាមួយនឹងក្លឹប Manchester City ក្នុងកុងត្រារយៈពេលវែង។ ការចុះហត្ថេលខារបស់ Ryan McAidoo សម្រាប់ក្រុមយុវជនរបស់ក្លឹប Manchester City បានក្លាយជាជោគជ័យមួយទៀតសម្រាប់លោក Thomas Krucken និង Sam Fagbemi៕