បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បាននិយាយអំពីកីឡាករ Julian Alvarez ថា៖
“ក្លឹប Atletico Madrid? ខ្ញុំមិនមានអ្វីនិយាយនោះទេ។ គាត់ជាកីឡាកររបស់យើង ហើយគាត់នឹងត្រលប់មកវិញឆាប់ៗនេះ។ ខ្ញុំនឹងអោបគាត់ អបអរគាត់ ហើយពួកយើងនឹងចាប់ផ្តើមធ្វើការជាមួយគ្នា។ គាត់ជាកីឡាកររបស់យើង។ ខ្ញុំបានដាក់បញ្ចូលគាត់ទៅក្នុងក្រុម”៕