បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Carlo Ancelotti បានបញ្ជាក់ថាគាត់បានខឹងកីឡាករ Jude Bellingham ៖
“កាលពីម្សិលមិញខ្ញុំខឹងនឹង Jude Bellingham… ខ្ញុំបានទូរស័ព្ទទៅគាត់ គាត់មិនបានលើកទូរស័ព្ទទេ ដូច្នេះហើយខ្ញុំបានប្រាប់ Vinicius ឱ្យតេទៅគាត់។ ៥វិនាទីក្រោយមក Bellingham បានឡើងទូរស័ព្ទរបស់ Vini។ នៅពេលដែល Bellingham ឆ្លើយតបទៅ Vinicius ខ្ញុំបានរង់ចាំ Vinicius បានឱ្យទូរស័ព្ទមកខ្ញុំ … បន្ទាប់មកខ្ញុំបាននិយាយទៅកាន់គាត់”៕