បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Valentin Carboni បានធ្វើដំណើរទៅដល់ក្លឹប Inter ដើម្បីចុះហត្ថលេខាទៅលើកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៩។
ហើយបន្ទាប់មកគាត់នឹងត្រូវធ្វើដំណើរទៅកាន់ Marseille វិញនៅថ្ងៃនេះ ដើម្បីចូលរួមជាមួយក្លឹប OM ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ និងលក្ខខណ្ឌទិញត្រលប់មកវិញ៕