បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអៅយដឹងថានាយក្លឹប Barca លោក Deco កំពុងស្ថិតនៅក្លឹប Leipzig ដើម្បីធ្វើការពិភាក្សាអំពីរឿងកីឡាករ Dani Olmo។
ក្លឹប Barcelona បានយល់ព្រមទៅលើកុងត្រារយៈពេល ៦ឆ្នាំជាមួយកីឡាករ Olmo ដូចការបញ្ជាក់កាលពីសប្តាហ៍មុន… ហើយការពីភាក្សាបានឈានដល់ដំណាក់កាលសំខាន់ហើយ។ ការជួបពិភាក្សានឹងធ្វើឡើងនៅថ្ងៃនេះ រវាងក្លឹប Barcelona, ភ្នាក់ងាររបស់កីឡាករ និងក្លឹប Red Bull Leipzig។
ក្លឹប Barca រៀបចំក្នុងការពង្រឹងនៅលក្ខខណ្ឌនៃការទូរទាត់ប្រាក់បន្ទាប់ពីសំណើរតម្លៃ ៦០លានអឺរ៉ូ… ប៉ុន្តែដាក់បញ្ចូលនៅតម្លៃបន្ថែម៕