បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham កំពុងជម្រុញការពិភាក្សាដើម្បីចុះហត្ថលេខាយកីឡាករ Dominic Solanke ក្នុងនាមជាខ្សែប្រយុទ្ធថ្មី។
ការចរចាកំពុងបន្តជាមួយនឹងក្លឹប Bournemouth បន្ទាប់ពីទទួលបានភ្លើងខៀវពីកីឡការ ហើយពេលនេះក្លឹបកំពុងធ្វើការពិភាក្សាគ្នាដោយផ្ទាល់។ ក្លឹប Tottenham ចង់បាន Solanke ហើយក្លឹបនឹងព្យាយមដើម្បីទទួលបានការព្រមព្រៀងគ្នានៅសប្តាហ៍នេះ។ ក្លឹប Bournemouth ចាប់ផ្តើមស្វែងរកនៅកីឡាករមកជំនួស ប្រសិនជាគាត់ចាកចេញពីក្លឹបមែន៕