តាមពិតកីឡាករ Koopmeiners បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅអ៊ីតាលីហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាត់ការក្លឹប Atalanta លោក Gasperini បាននិយាយអំពីកីឡាករ Koopmeiners ថា៖

“Koopmeiners បានយល់ព្រមនៅកុងត្រាជាមួយខាងក្លឹប Juventus ហើយ គាត់មិនចង់ចូលរួមហ្វឹកហាត់ជាមួយពួកយើងទេ។ គាត់កំពុងស្ត្រេស គាត់បាននិយាយដូច្នេះ។ គាត់នឹងមិនលេងទៀតនោះទេ ហើយគាត់នឹងនៅក្រៅការប្រកួត។ ក្លឹប​មាន​អារម្មណ៍​ថា​រង​ការ​គំរាម​កំហែង​ពី​ស្ថានភាព​នេះ”៕

Previous articleក្លឹប Genoa កំពុងចរចាផ្ទេរយកកូនប្រុសរបស់លោក Diego Simeone
Next articleZubimendi អាចនឹងមកចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេស ប៉ុន្តែមិនមែន Arsenal នោះទេ