ក្លឹបមួយនេះដាក់សំណើរ ៥៥លានអឺរ៉ូផ្ទេរយកកីឡាករ Teun Koopmeiners

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានផ្ញើរនៅសំណើរថ្មីទៅកាន់ក្លឹប Atalanta សម្រាប់ការផ្ទេរកីឡាករ Teun Koopmeiners នៅដើមសប្តាហ៍នេះ ជាមួយនឹងកញ្ចប់ផ្ទេរប្រមាណ ៥៥លានអឺរ៉ូបូកនឹងតម្លៃបន្ថែម។ វាជាតម្លៃដ៏ខ្ពស់មួយសម្រាប់ខ្សែបម្រើនៅក្នុងប្រវត្តិសាស្ត្រ Serie A។

ក្លឹប Juventus និង Atalanta នឹងពិភាក្សាគ្នាទៅលើសំណើរនាពេលឆាប់ៗ ខណៈកីឡាករ Teun Koopmeiners ចង់ផ្ទេរ ហើយពេលនេះអាស្រ័យទៅលើក្លឹប។ កីឡាករ Teun Koopmeiners បានព្រមព្រៀងជាមួយក្លឹប Atalanta តាំងពីរដូវក្តៅមុន ថាខ្លួនឹងចាកចេញនៅឆ្នាំ២០២៤ ខណៈដែលក្លឹបធ្លាប់បានច្រានចោលការដេញថ្លៃរួចហើយនៅឆ្នាំ ២០២៣៕

Previous articleCrystal Palace សម្លឹងឃើញកីឡាករ Chelsea ដែលជាជម្រើសមកជំនួស Marc Guehi
Next articleកីឡាករ Richarlison បញ្ជាក់អំពីរឿងសម្ងាត់មួយ