បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BirminghamLive បានអោយដឹងថាអ្នកចាត់ការក្លឹប Aston Villa លោក Unai Emery នៅតែចង់នាំយកខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Joao Felix មកកាន់ទឹកដីអង់គ្លេសម្តងទៀតនៅរដូវក្តៅនេះ។
កីឡាករ Felix បាននិយាយថាកំពុងស្វែងរកផ្លូវចាកចេញពីអេស្ប៉ាញ ហើយគាត់រីករាយក្នុងការត្រលប់មកកាន់ Premier League វិ បន្ទាប់ពីសប្បាយចិត្តនាពេលដែលគាត់លេងខ្ចីជើងនៅក្លឹប Chelsea ៕