បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីកីឡាករចំណូលថ្មី Joshua Zirkzee ថា៖
“គាត់នឹងត្រូវឈានមួយជំហាន ហើយពួកយើងនឹងចាំជួយគាត់។ វាមិនដូចនៅពេលអ្នកលេងនៅ Pre-Season ជាមួយក្រុមនោះទេ។ គាត់បានទៅប្រកួតនៅ Euro ២០២៤ ដូច្នេះគាត់ត្រូវហ្វឹកហាត់ដោយខ្លួនឯង។ គាត់ត្រូវការពេលវេលាដើម្បីអាចលេងត្រូវជាមួយក្រុម ហើយវាអាចត្រូវចំណាយពេលប៉ុន្មានសប្តាហ៍”៕