បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអំពីក្លឹប Napoli កំពុងធ្វើការពិភាក្សាក្នុងការចុះហត្ថលេខាយក David Neres ខណៈដែលកិច្ចព្រមព្រៀងកាន់តែខិតជិតសម្រេចរវាងក្លឹបទាំង២។
ក្លឹប Benfica នៅតែរង់ចាំសំណើចុងក្រោយ ប៉ុន្តែ Neres បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Napoli រួចរាល់ហើយ ។ កញ្ចប់សរុបដែលបានពិភាក្សាមានតម្លៃប្រហែល ២៥លានអឺរ៉ូ៕