ក្លឹបយក្សនៅអាឡឺម៉ង់ បានដាក់សំណើរផ្ទេរយកខ្សែប្រយុទ្ធ Maximilian Beier

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Dortmund កំពុងចាប់អារម្មណ៍ទៅលើគោលដៅរបស់ក្លឹប Liverpool ក្នុងការចុះហត្ថលេខាយកកីឡាករខ្សែប្រយុទ្ធវ័យ ២១ឆ្នាំនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។ ក្លឹប Dortmund បានរាយការណ៍អំពីការដាក់សំណើរតម្លៃ ២៥លានអឺរ៉ូ ខណៈក្លឹប Hoffenheim ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករ Maximilian Beier បានទាមទារច្រើនជាងនេះ។

Maximilian Beier Germany 06032024

ជើងឯករងនៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០២៣-២៤ កំពុងស្វែងរកការបន្ថែមខ្សែប្រយុទ្ធម្នាក់នៅក្នុងក្រុមរបស់ពួកគេ ក្រោយកីឡាករ Niclas Fullkrug បានចាកចេញទៅកាន់ក្លឹប West Ham កាលពីដើមខែនេះ។ កីឡាករ Maximilian Beier បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Hoffenheim កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣ដង ក្នុងការបង្ហាញខ្លួន ៣៣ដង។

កាលពីដើមរដូវក្តៅនេះ មានសេចក្តីរាយការណ៍ថាក្លឹប Chelsea ក៏ធ្លាប់បានសាកសួរអំពីខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែក្លឹបតោខៀវមិនទាន់ដាក់សំណើរផ្ទេរយកកីឡាករនេះទេ។

Nuri Sahin Dortmund 07112024

ក្លឹប Dortmund នឹងត្រូវប្រកួត Pre-Season ចុងក្រោយរបស់ខ្លួនជាមួយនឹងក្លឹប Aston VIlla នៅថ្ងៃសៅរ៍។ ពួកគេនឹងលេងប្រកួតដំបូងនៅថ្ងៃទី១៧ ខែសីហា ជាមួយក្លឹប Phonix Lubeck ក្នុងជុំទីមួយនៃ DFB-Pokal ៕

Previous articleCrystal Palace បើកការចរចាជាមួយ Wolfsburg ដើម្បីផ្ទេរខ្សែការពារ Maxence Lacroix
Next articleBarcelona សាកសួរអំពីលក្ខខណ្ឌផ្ទេរកីឡាករ Chukwuemeka