លោក Postecoglou បាននិយាយអំពីកីឡាករចំណូលថ្មី Solanke ថា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Postecoglou បាននិយាយអំពីកីឡាករចំណូលថ្មី Solanke ថា៖

“Solanke គឺជាមនុស្សម្នាក់ដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកមក។ វាត្រូវចំណាយពេលមួយសន្ទុះដើម្បីឆ្លងអោយផុតខ្សែបន្ទាត់ ប៉ុន្តែគាត់នឹងសាកសមសម្រាប់ពួកយើង ខ្ញុំប្រាកដណាស់”។

Spurs បានធ្វើការលើកិច្ចព្រមព្រៀងនេះអស់ជាច្រើនសប្តាហ៍ បើទោះបីជាមានការបដិសេធជាច្រើន។ គាត់នៅតែជាគោលដៅកំពូលរបស់លោក Postecoglou ទោះបីជាមានព័ត៌មានចចាមអារ៉ាមមួយក្លឹបផ្សេងក៏ដោយ៕

Previous articleNapoli មិនបានកោះហៅកីឡាករ Victor Osimhen មកជួយក្រុមនោះទេ
Next articleនាយកក្លឹប Napoli ថាកីឡាករ Victor Osimhen បានស្នើរសុំចាកចេញ