ភ្នំពេញ៖ នេះបើយោងតាមការផេកហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ Phnom Penh Crown FC បានអោយថាលោក Oleg Starynskyi និយាយអំពីជ័យជម្នះលើកដំបូងក្នុងការប្រកួតជាមួយវិសាខា៖
“ដូចខ្ញុំបានលើកឡើងថាការប្រកួតនេះគឺពោលពេញទៅដោយថាមពល ឆន្ទះ និងភាពរីករាយផងដែរ នេះគឺជាការចាប់ផ្តើមដ៏ស្រស់ស្អាតមួយសម្រាប់រដូវកាលថ្មី។
ខ្ញុំគិតថាអ្នកដែលបានទស្សនាការប្រកួតនេះពិតជារីករាយជាមួយការប្រកួតតាំងពីនាទីទី ១ រហូតដល់បញ្ចប់។ វិសាខាជ្រើសរើសការលេងខ្លាំងសម្រាប់ការប្រកួតនេះ ដូចដែលអ្នកបានឃើញហើយថាពេលកីឡាកររបស់យើងមានបាល់ ពួកគេមិនឲ្យយើងមានភាពងាយស្រួលនោះទេ ពួកគេព្យាយាមប៉ះទង្គិចជាមួយយើងដោយការប្រើប្រាស់ដៃ និងជើង។ គ្រប់គ្នាសុទ្ធតែបានឃើញគ្រាប់បាល់ដំបូងរបស់វិសាខាគឺជាបាល់ជំហក្រៅល្បែង (offside)។
យើងមានកីឡាករបរទេសថ្មីៗជាច្រើន ដូច្នេះយើងត្រូវការពេលវេលាដើម្បីយល់ចិត្តគ្នា។ យើងកំពុងតែធ្វើការកែប្រែនៅចំនុចមួយចំនួន ដូច្នេះខ្ញុំសង្ឃឹមថាពីមួយប្រកួតទៅមួយប្រកួតយើងនឹងប្រសើរឡើង”៕