អីយ៉ាស់!! Liverpool ពិចារណាការទិញយកអ្នកចាំទីរបស់ក្លឹប Valencia

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានធ្វើការពិចារណានៅឪកាសក្នុងការចុះហត្ថលេខាយកកីឡាករ Giorgi Mamardashvili ពីក្លឹប Valencia… ហើយនឹងអោយគាត់ខ្ចីជើងទៅក្លឹបផ្សេង។

មិនទាន់មានការសម្រេចចិត្តចុងក្រោយយ៉ាងណានោះទេ ប៉ុន្តែការពិភាក្សានៅតែបន្ត។ វាអាស្រ័យទៅលើក្លឹប Liverpool ខណៈកញ្ចប់ផ្ទេរដែលទាមទារគឺច្រើនជាង ៣០លានអឺរ៉ូ។ អ្នកចាំទីសញ្ជាតិហ្សកហ្ស៊ីចង់ផ្ទេរមកកាន់ក្លឹប Liverpool ជាមួយនឹងលក្ខខណ្ឌនៃការខ្ចីជើងចេញ​ស្របតាមផ្នែកមួយនៃកិច្ចព្រមព្រៀង។

May be an image of 1 person, playing soccer, playing football and text

ក្លឹបមួយចំនួនចាប់អារម្មណ៍ចង់ខ្ចីជើងគាត់ ក្នុងនោះក្លឹប Bournemouth ក៏បានបញ្ជាក់ពីការចាប់អារម្មណ៍ ប៉ុន្ទែអ្វីទាំងអស់អាស្រ័យទៅលើក្លឹប Liverpool។ ច្បាស់ណាស់អ្នកចាំទីសម្រាប់ក្លឹប Liverpool នៅក្នុងរដូវកាលថ្មីនេះ នូវតែជាកីឡាករ Alisson៕

Previous articleArne Slot ចង់ចុះហត្ថលេខាយកខ្សែបម្រើ ដែលទើបផុតកុងត្រាជាមួយ Juventus
Next articleកីឡាករ Martín Zubimendi ឆ្លើយតបទៅនឹងសំណើររបស់ក្លឹប Liverpool