បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាកីឡាករ Cole Palmer បានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea ដែលមានសុពលភាពដល់ឆ្នាំ២០៣៣។ កុងត្រាមានរយៈពេល ៩ឆ្នាំ ហើយប្រាក់ឈ្នួលរបស់គាត់ក៏កើនឡើងផង។ ការសម្រេចចិតមួយនេះបានធ្វើឡើងដោយក្លឹបកាលពីខែមិថុនា និងចុះហត្ថលេខានៅថ្ងៃនេះ។
កីឡាករ Cole Palmer បាននិយាយថា៖ “ខ្ញុំបានសម្រេចគោលដៅជាច្រើននៅក្នុងរដូវកាលដំបូងរបស់ខ្ញុំ ហើយសង្ឃឹមថាខ្ញុំអាចបន្តបទពិសោធន៍ដ៏អស្ចារ្យនៅក្លឹបនេះ… ទាំងកម្រិតផ្ទាល់ខ្លួន និងក្នុងន័យនាំយកភាពជោគជ័យ និងពានរង្វាន់មកឱ្យ Chelsea”៕