Chelsea និង Napoli កំពុងចរចាទៅលើការដោះដូរកីឡាករ Lukaku និង Osimhen

បរទេស៖ ក្លឹប Chelsea និង Napoli បានជាប់គាំក្នុងការពិភាក្សាទៅលើកិច្ចព្រមព្រៀងមួយដែលនឹងឃើញខ្សែប្រយុទ្ធទាំងពីរផ្លាស់ប្តូរក្លឹបគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាកីឡាករ Lukaku ប្តេជ្ញាថានឹងជួបជុំជាមួយអតីតគ្រូបង្វឹក Chelsea និង Inter លោក Antonio Conte នៅកីឡដ្ឋាន Stadio Diego Armando Maradona។ ប្រភពដដែលបានបន្ថែមទៀតថា មកទល់ពេលនេះក្លឹប Napoli បានផ្តល់តម្លៃ ២៥.៦លានផោនសម្រាប់កីឡាករ Lukaku និងផ្តល់តម្លៃប្រហែល ៩០លានផោនសម្រាប់កីឡាករ Osimhen ។ ការចរចាត្រូវបានគេរំពឹងថានឹងបន្តដើម្បីទទួលបានការយល់ព្រមលើកិច្ចព្រមព្រៀងដែលសាកសមសម្រាប់ភាគីទាំងអស់ ខណៈដែលក្លឹប Chelsea ចង់បានតម្លៃប្រមាណ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក។

Lukaku Conte Inter

ប្រាក់ឈ្នួលរបស់កីឡាករ Lukaku ក៏អាចជាបញ្ហាមួយផងដែរ នៅពេលដែលកិច្ចពិភាក្សានៅតែបន្ត។ ខ្សែប្រយុទ្ធរូបនេះទួលបាន ៣២៥,០០០ផោនក្នុងមួយសប្តាប់នៅក្លឹប Chelsea ហើយវាអាចនឹងត្រូវកាត់បន្ថយប្រសិនជាគាត់ចង់ទៅធ្វើការក្រោមលោក Conte ម្តងទៀត។ ខាងកីឡាករ Victor Osimhen ក៏បង្ហាញអំពីបំណង់ក្នុងការផ្ទេរមកដែរ។ គាត់បានប្រាប់ក្លឹបរួចហើយថាគាត់ចង់ចាកចេញ ខណៈពេលដែលអតីតតារា Chelsea លោក Didier Drogba និង John Obi Mikel បានទាក់ទងគ្នាដើម្បីព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឱ្យធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍។

កីឡាករ Osimhen ស៊ុតបញ្ចូលទី ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ដងសម្រាប់ក្លឹប Napoli នៅ Serie A កាលពីរដូវកាលមុន ខណៈកីឡាករ Lukaku ស៊ុតបាន ១៣គ្រាប់ ក្នុងចំណោម ៣២ប្រកួតដែលលេងខ្ចីជើងនៅក្លឹប AS Roman។

Victor Osimhen Chelsea GFX

ទាំង Osimhen និង Lukaku នឹងសង្ឃឹមថា Napoli និង Chelsea អាចយល់ព្រមលើកិច្ចព្រមព្រៀងមួយ។ ក្រុមទាំងពីរចាប់ផ្តើមរដូវកាល ២០២៤-២៥ នៅចុងសប្តាហ៍នេះ។ ក្រុមតោខៀវនឹងត្រុវប៉ះក្រុម Manchester City នៅ Premier League ខណៈក្លឹប Napoli និងត្រូវប៉ះក្លឹប Verona នៅក្របខណ្ឌ Serie A៕

Previous articleកីឡាករ Paulo Dybala សម្រេចចិត្តទៅចូលរួមជាមួយក្លឹប Al-Qadsia
Next articleក្លឹបនៅ Saudi Pro League ហ៊ានចំណាយ ៨៦លានផោនសម្រាប់កីឡាករឆ្នើមរបស់ Man Utd