AC Milan សម្រេចជោគជ័យលើការចរចាផ្ទេរកីឡាករ Youssouf Fofana

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Gianluca Di Marzio បានអោយដឹងថាក្លឹប AC Milan កំពុងតែឈានទៅដល់ការបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Youssouf Fofana ពីក្លឹប AS Monaco ជាមួយនឹងការប្រកាសជាផ្លូវការដែលរំពឹងទុកថានឹងធ្វើឡើងនៅពេលឆាប់ខាងមុខ។ ក្លឹប AC Milan បានចរចាដោយជោគជ័យនូវលក្ខខណ្ឌសម្រាប់ខ្សែបម្រើវ័យ២៥ឆ្នាំ ដោយធានាក្នុងការចុះហត្ថលេខាយករូបគាត់ក្នុងតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូផ្សេងទៀត។

កីឡាករ Fofana ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាដែលនឹងរក្សាគាត់នៅ Milan រហូតដល់ឆ្នាំ២០២៩ ហើយនេះជាការបន្ថែមដ៏សំខាន់មួយសម្រាប់តំបន់បម្រើរបស់ក្លឺប។ ការធ្វើតេស្តសុខភាពអាចនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ឫក៏សៅរ៏សប្តាហ៍នេះ បន្ទាប់​មក​គាត់​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ជា​កីឡាករ​របស់ AC Milan៕

Previous articleMan City គ្រោងចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់
Next articleLiverpool កំពុងចរចាទិញយកខ្សែការពារឆ្វេងរបស់ក្លឹប Wolves