កីឡាករ Joao Felix បានឆ្លើយយល់ព្រមក្នុងការផ្ទេរទៅកាន់ក្លឹបមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Atletico Madrid កាន់តែខិតជិតក្នុងការសម្រេចបាននៅកិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Joao Felix និង Conor Gallagher។

ការពិភាក្សាដែលមានភាពវិជ្ជមានកើតឡើងនៅថ្ងៃនេះ… ខណៈកីឡាករ Joao Felix បាននិយាយយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន ហើយគាត់ក៏បើកចំហរក្នុងការត្រលប់មកកាន់ក្លឹប Chelsea វិញ។ ពាក្យចចាមអារ៉ាមអំពីតម្លៃផ្ទេរ ៦០លានអឺរ៉ូសម្រាប់ការផ្ទេរ Felix គឺជារឿងមិនពិត ខណៈវាគឺមានតម្លៃទាបជាងនេះ ហើយមានរួមបញ្ចូលទាំងតម្លៃបន្ថែមផងដែរ។

កីឡាករ Gallagher នឹងអាចទៅចូលរួមជាមួយនឹងក្លឹប Atletico Madrid តាមវិញសាស្ត្រផ្សេង… ព័ត៌មានលម្អិតកំពុងត្រូវបានបញ្ជាក់ ប៉ុន្តែការពិភាក្សាកំពុងបន្ត។ ភាគីទាំងអស់កំពុងធ្វើការលើរឿងនេះ ដើម្បីអាចបញ្ចប់ការផ្ទេរនៅក្នុងសប្តាហ៍នេះ៕

Previous articleLisandro Martinez និយាយអំពីការប៉ះទង្គិចជាមួយកីឡាករ Adama Traore
Next articleលោក Gary Neville និយាយអំពីការប្រកួតដំបូងរបស់កីឡាករ Noussair Mazraoui