Arsenal ខិតជិតការផ្ទេរយកកីឡាករ Merino ក្នុងតម្លៃជិត ៣០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹបកាំភ្លើងធំកំពុងពិភាក្សាជាមួយក្លឹបជាមួយក្លឹប Real Sociedad ទោលើការផ្ទេរកីឡាករសញញជាតិអេស្ប៉ាញ ហើយជិតឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរ ២៩.៨លានផោន។ ខ្សែបម្រើរូបនេះបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លយនជាមួយក្លឹបទៅលើកុងត្រារួចហើយ។

Spain v France: Semi-Final - UEFA EURO 2024

កុងត្រារបស់កីឡាករ Merino បានឈានដល់រយៈពេល ១២ខែចុងក្រោយ ហើយគាត់កំពុងមានព័ត៌មានផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នារដូវក្តៅនេះ។ សមាជិកម្ចាស់ជើងឯក Euro ២០២៤ ក៏ជាគោលដៅរបស់ក្លឹប Barcelona ផងដែរ ប៉ុន្តែអនាគតរបស់គាត់ហាក់ដូចជាស្ថិតនៅក្នុងប្រទេសអង់គ្លេសច្រើនជាង។

កីឡាករវ័យ ២៨ឆ្នាំធ្លាប់បានចំណាយពេលមួយរដូវកាលនៅ Premier League ជាមួយក្លឹប Newcastle ដោយបានចូលរួមដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពី Borussia Dortmund មុនពេលផ្ទេរជាអចិន្ត្រៃយ៍។ មួយឆ្នាំក្រោយមក គាត់ក៏បានចាកចេញពី St James’ Park ហើយត្រលប់ទៅកាន់អេស្ប៉ាញវិញ ដោយចូលរួមជាមួយក្លឹប Real Sociedad ក្នុងឆ្នាំ២០១៨។

Mikel Arteta Arsenal tactics

ខណៈដែល Arsenal និង Sociedad ជិតឈានដល់កិច្ចព្រមព្រៀង ដូច្នេះកីឡាករ Merino ខិតជិតក្នុងការចាកចេញពីក្លឹបនៅអេស្ប៉ាញ ដើម្បីឆ្ពោះទៅកាន់រដ្ឋធានីអង់គ្លេស និងបញ្ចប់ការផ្ទេរ។ ក្នុងពេលនេះ ក្រុមរបស់លោក Mikel Arteta នឹងបើកយុទ្ធនាការ Premier League របស់ពួកគេដោយត្រូវប្រកួតជាមួយក្លឹប Wolves កាលពីថ្ងៃសៅរ៍៕

Previous articleMcTominay ផ្តល់អាទិភាពសម្រាប់ការផ្ទេរទៅក្លឹបនៅអ៊ីតាលី
Next articleសំណើរដោះដូរកីឡាករ Chiesa និង Sterling ត្រូវបរាជ័យដោយសារកត្តា ២នេះ